⚠️ សូមប្រុងប្រយ័ត្នចំពោះមេរោគ SparkRAT ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងក្លាដល់អ្នកប្រើប្រាស់បណ្ដាញសង្គម! --- មេរោគនេះអាចត្រូវបានបង្កប់ក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលចែកចាយតាម Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកទាញយក និងបើកឯកសារទាំងនោះ ជនខិលខូចអាច៖ - លួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ - ថតអេក្រង់ និងតាមដានសកម្មភាពរបស់អ្នក - គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ - ដំណើរការបញ្ជា ឬដំឡើងមេរោគបន្ថែម - បិទ ឬរំខានកម្មវិធីការពារមេរោគ។ ដើម្បីការពារខ្លួន សូម៖ - កុំចុចតំណភ្ជាប់ ឬបើកឯកសារពីប្រភពមិនស្គាល់ - ផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើ មុនពេលទាញយកឯកសារ - ប្រុងប្រយ័ត្នឯកសារ .exe, .msi, .bat, .vbs, .ps1, .scr, .zip, .rar, .7z និង .z - កុំបិទកម្មវិធីការពារមេរោគ - ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីឱ្យបានជាប្រចាំ ចំណាំ៖ ឯកសារ .zip, .rar, .7z និង .z មិនមែនសុទ្ធតែជាមេរោគទេ ប៉ុន្តែអាចត្រូវបានជនខិលខូចប្រើប្រាស់ដើម្បីបង្កប់ ឬចែកចាយមេរោគ។ សូមផ្ទៀងផ្ទាត់ប្រភព និងពិនិត្យឯកសារខាងក្នុងឱ្យបានច្បាស់មុនពេលចុចបើក។
#SparkRAT #CyberSecurity #សុវត្ថិភាពឌីជីថល #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android